Saturday, June 23, 2012

លោក​​ព្រាប សុវត្ថិ សម្តែង​មោទន​ភាព​ចំពោះ​កូន​



 លោក​ព្រាប សុវត្ថិ កំពូល​តារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេស​កម្ពុជា បានអះអាងថា លោកមានមោទន​ភាព​យ៉ាង​ខ្លាំងចំពោះកូន​ប្រុសទាំងពីររបស់លោក​ដែល​ប្រកបដោយគន្លងធម៌មិនប្រព្រឹត្តអ្វី​ដែល​ធ្វើឲ្យលោកពិបាកចិត្ត និងសង្គមស្អប់ខ្ពើមទេ។ លោកព្រាប សុវត្ថិ បានបញ្ជាក់យ៉ាង​ដូច្នេះ​ក្នុង​ពេលដែលលោកចូលរួមនៅក្នុងកម្មវិធី​ចែក​អំណោយ​នៅក្នុងមណ្ឌលកែប្រែព្រៃសដែល​រៀប​ចំ​ឡើងដោយអង្គការ​ការពារយុត្តិធម៌កុមារ​នា​ពេល​ថ្មីៗនេះ។
នាឱកាសនោះលោកព្រាប សុវត្ថិ បាន​សម្តែង​នូវចំណាប់អារម្មណ៍ថា កន្លងមក លោក​ធ្លាប់បានចូលរួមកម្មវិធីយ៉ាងច្រើនរបស់អង្គការ​ផ្សេងៗតាម​បណ្តា​ខេត្ត-ក្រុងនានា ហើយនេះ​ជា​លើកទីមួយដែលលោកមានឱកាសបាន​ជួបប្អូនៗដែលរស់នៅក្នុងមណ្ឌលកែប្រែ។ លោកក៏​បាន​បង្ហាញ​នូវ​អារម្មណ៍អាណិតអាសូរដល់ក្មេងៗទាំង​នោះយ៉ាងខ្លាំង។ លោកមាន​ជំនឿ​ចិត្តថា ពេល​ដែលពួក​គេ​បានរួចទោស​នោះ​​ពួកគេ​នឹង​ក្លាយខ្លួនទៅជាមនុស្ស​ល្អ​នៅក្នុង​សង្គម​ប្រព្រឹត្ត​តែអំពើល្អ និងក្លាយខ្លួនជាមនុស្ស​ដែល​សង្គម​ត្រូវ​ការ ដើម្បី​រួមចំណែក​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ។

No comments:

Post a Comment