ជីវប្រវត្តិសង្ខេប​លោក​ ព្រាប​ សុវត្ថិ



​​​​​​​​​​​​​​​​​​​​
 [ឈ្មោះ] ព្រាប​ សុវត្ថិ
[កំណើត] ២៧ កុម្ភៈ ១៩៧៦
[ទីកន្លែង​កំណើត] ស្រុក​ស្អាង, ខេត្ត​កណ្ដាល
[ឋានៈ] សិល្បករ (​ចម្រៀង​សម័យ)
[ផលិតកម្ម] រស្មី​ហង្ស​មាស
[ភរិយា] ឡុង ស្រីមុំ


លោក ព្រាប សុវត្ថិ [អាន​ថា៖ ប្រៀប-សុ-វ៉ាត់] គឺ​ជា​តារា​ចម្រៀង​សម័យ ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ប្រវត្តិ 
តារាចម្រៀង ​ព្រាប សុវត្ថិ ដែល​មាន​រហស្សនាម​ថា ‹​ស្នាយ​› កើត​នៅក្នុង​របប​វាលពិឃាត​នា​ឆ្នាំ​១៩៧៦។ លោក​ជា​កូនទោល​នៅក្នុង​គ្រួសារ​មួយ​រស់នៅ​ខេត្ត​កណ្តាល ដែល​មាន​ឪពុក​ឈ្មោះ ព្រាប សុ​វុទ្ធ និង​ម្តាយ​ឈ្មោះ ផូ សំណាង។
ការ​ក្លាយ​ជា​តារា
លោក ព្រាប សុវត្ថិ គឺ​ជា​តារា​ចម្រៀង​ប្រចាំ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​បុរស​លំដាប់​លេខ​មួយ​ប្រចាំ​ប្រទេស​អស់​រយៈ​ ពេល​ជា​ច្រើន​ឆ្នាំ។
ក្រៅ​ពី​ថត​ចម្រៀង លោក​ ព្រាប សុវត្ថិ ក៏​បាន​ដើរ​តួ​ក្នុង​ការ​ថត​វីដេអូ ការ៉ាអូខេ និង​បាន​ដើរ​សម្ដែង​ជា​តួ​កុន​ក្នុង​ផលិត​កម្ម​នោះ​ទៀត​ផង។ ដែ​គូ​ចម្រៀង​របស់​លោក​គឺ​អ្នក​ស្រី ហ៊ឹម ស៊ីវន។

ការ​សិក្សា 
លោក ព្រាប សុវត្ថិ បាន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​នៅ​សាកលវិទ្យាល័យ​ន័រតុន ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់ តែ​លោក​បាន​ព្យួរ​ការ​សិក្សា​ដោយ​សារ​តែ​ភាព​មមាញឹក​ក្នុង​វិស័យ​សិល្បៈ។

No comments:

Post a Comment