លោកព្រាប សុវត្ថិ កំពូលតារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា បានអះអាងថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះកូនប្រុសទាំងពីររបស់លោកដែលប្រកបដោយគន្លងធម៌មិនប្រព្រឹត្តអ្វីដែលធ្វើឲ្យលោកពិបាកចិត្ត និងសង្គមស្អប់ខ្ពើមទេ។ លោកព្រាប សុវត្ថិ បានបញ្ជាក់យ៉ាងដូច្នេះក្នុងពេលដែលលោកចូលរួមនៅក្នុងកម្មវិធីចែកអំណោយនៅក្នុងមណ្ឌលកែប្រែព្រៃសដែលរៀបចំឡើងដោយអង្គការការពារយុត្តិធម៌កុមារនាពេលថ្មីៗនេះ។
នាឱកាសនោះលោកព្រាប សុវត្ថិ បានសម្តែងនូវចំណាប់អារម្មណ៍ថា កន្លងមក លោកធ្លាប់បានចូលរួមកម្មវិធីយ៉ាងច្រើនរបស់អង្គការផ្សេងៗតាមបណ្តាខេត្ត-ក្រុងនានា ហើយនេះជាលើកទីមួយដែលលោកមានឱកាសបានជួបប្អូនៗដែលរស់នៅក្នុងមណ្ឌលកែប្រែ។ លោកក៏បានបង្ហាញនូវអារម្មណ៍អាណិតអាសូរដល់ក្មេងៗទាំងនោះយ៉ាងខ្លាំង។ លោកមានជំនឿចិត្តថា ពេលដែលពួកគេបានរួចទោសនោះពួកគេនឹងក្លាយខ្លួនទៅជាមនុស្សល្អនៅក្នុងសង្គមប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាមនុស្សដែលសង្គមត្រូវការ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
No comments:
Post a Comment