[ឈ្មោះ] ព្រាប សុវត្ថិ[កំណើត] ២៧ កុម្ភៈ ១៩៧៦
[ទីកន្លែងកំណើត] ស្រុកស្អាង, ខេត្តកណ្ដាល
[ឋានៈ] សិល្បករ (ចម្រៀងសម័យ)
[ផលិតកម្ម] រស្មីហង្សមាស
[ភរិយា] ឡុង ស្រីមុំ
លោក ព្រាប សុវត្ថិ [អានថា៖ ប្រៀប-សុ-វ៉ាត់] គឺជាតារាចម្រៀងសម័យ ដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសកម្ពុជា។
ប្រវត្តិ
តារាចម្រៀង ព្រាប សុវត្ថិ ដែលមានរហស្សនាមថា ‹ស្នាយ› កើតនៅក្នុងរបបវាលពិឃាតនាឆ្នាំ១៩៧៦។ លោកជាកូនទោលនៅក្នុងគ្រួសារមួយរស់នៅខេត្តកណ្តាល ដែលមានឪពុកឈ្មោះ ព្រាប សុវុទ្ធ និងម្តាយឈ្មោះ ផូ សំណាង។
ការក្លាយជាតារា
លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងប្រចាំក្នុងផលិតកម្មរស្មីហង្សមាស ដែលបានក្លាយជាអ្នកចម្រៀងបុរសលំដាប់លេខមួយប្រចាំប្រទេសអស់រយៈ ពេលជាច្រើនឆ្នាំ។
ក្រៅពីថតចម្រៀង លោក ព្រាប សុវត្ថិ ក៏បានដើរតួក្នុងការថតវីដេអូ ការ៉ាអូខេ និងបានដើរសម្ដែងជាតួកុនក្នុងផលិតកម្មនោះទៀតផង។ ដែគូចម្រៀងរបស់លោកគឺអ្នកស្រី ហ៊ឹម ស៊ីវន។
ការសិក្សា
លោក ព្រាប សុវត្ថិ បានបន្តការសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យន័រតុន ផ្នែកសេដ្ឋកិច្ច និងច្បាប់ តែលោកបានព្យួរការសិក្សាដោយសារតែភាពមមាញឹកក្នុងវិស័យសិល្បៈ។
No comments:
Post a Comment